ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-វៀតណាម រួមគ្នាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការកសាងព្រំដែនប្រទេសទាំងពីរទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64
កម្ពុជា-វៀតណាម រួមគ្នាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការកសាងព្រំដែនប្រទេសទាំងពីរទៅជាតំបន់សន្តិភាព  មិត្តភាព  សហប្រតិបត្តិការ  និងវិបុលភាពជានិរន្តរ៍ កម្ពុជា-វៀតណាម រួមគ្នាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការកសាងព្រំដែនប្រទេសទាំងពីរទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍

នៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម។ ក្នុងជំនួបនោះ លោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) បានមានប្រសាសន៍ស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី និងគណៈប្រតិភូកម្ពុជា។

លោកបានមានប្រសាន៍ថា លោកបានតាមដានយកចិត្តទុកដាក់នៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាព្រឹកមិញនេះ ក៏ដូចជាការធ្វើសន្និសីទរួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងលទ្ធផលដ៏ល្អកម្ពុជា-វៀតណាម ស្ដីអំពីការជំរុញវិនិយោគ និងពាណិជ្ជកម្មនារសៀលមិញនេះផងដែរ។ លោកប្រធានរដ្ឋវៀតណាម ក៏បានកោតសរសើរប្រទេសកម្ពុជាដែលមានការរីកចំរើនជឿនលឿនឆាប់រហ័ស ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាពិសេសកំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា លោកពិតជារីករាយដែលបានជួប លោកប្រធានរដ្ឋវៀតណាម។ លោកនាយករដ្ឋមន្រ្ដីក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាមនាពេលនេះ ហើយលោកចាត់ទុកថានេះគឺជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ផងដែរ ក្នុងការចូលរួមពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ លោកក៏បានកោតសរសើរចំពោះប្រទេសវៀតណាមដែលមានការអភិវឌ្ឍរីកចំរើនជឿនលឿនជាពិសេសកំណើនសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័សទាក់ទាញការវិនិយោគពីបរទេសច្រើន ។

លោកបន្តថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នាទាំងអស់ ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវបញ្ហាដែលមានដូចជាការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦% ដើម្បីកសាងព្រំដែនប្រទេសទាំងពីរឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តរ៍។ លោកក៏បានអរគុណចំពោះវៀតណាម ដែលបានរួមចំណែកនៃការរកសន្តិភាព ការស្តារ និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ ៕

អត្ថបទទាក់ទង