ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុុន សែន សោកស្ដាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះចាត់ទុកជោគជ័យក្នុងការបង្ក្រាបបទល្មើសឆបោករបស់ថៃ ថាជាបរាជ័យរបស់កម្ពុជា

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 503
សម្ដេចតេជោ ហ៊ុុន សែន សោកស្ដាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះចាត់ទុកជោគជ័យក្នុងការបង្ក្រាបបទល្មើសឆបោករបស់ថៃ ថាជាបរាជ័យរបស់កម្ពុជា សម្ដេចតេជោ ហ៊ុុន សែន សោកស្ដាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះចាត់ទុកជោគជ័យក្នុងការបង្ក្រាបបទល្មើសឆបោករបស់ថៃ ថាជាបរាជ័យរបស់កម្ពុជា

សម្ដេចតេជោ ហ៊ុុន សែន សោកស្ដាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះចាត់ទុកជោគជ័យក្នុងការបង្ក្រាបបទល្មើសឆបោករបស់ថៃ ថាជាបរាជ័យរបស់កម្ពុជា

នាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបានសម្ដែងនូវការសោកស្ដាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះបានចាត់ទុកជោគជ័យនៃការខិតខំរបស់ថៃក្នុងការបង្ក្រាបបទល្មើសឆបោករបស់ប្រទេសនេះ ថាជាបរាជ័យនៃប្រទេសជិតខាងរបស់ថៃ រាប់ទាំងកម្ពុជាផង។

នៅក្នុងខ្លឹមសារនៃការបង្ហោះនេះដែរ សម្ដេចតេជោបានសង្កត់ថា រឿងបទល្មើសឆបោកនេះនៅមិនទាន់ចប់នោះទេ ហើយគេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។

សម្ដេចតេជោបានចេញមកថ្លែងបែបនេះ ដោយសារមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការចុះផ្សាយពីសារព័ត៌មាន អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនទាំងក្នុងនិងក្រៅប្រទេសបានចោទប្រកាន់ថា នេះជាបរាជ័យរបស់ប្រទេសជិតខាងថៃ ជាពិសេសគឺបរាជ័យរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកដែលកើតមាននៅតាមព្រំដែន។

អត្ថបទទាក់ទង