ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងរ៉ែ និងថាមពល ផ្ញើលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានដំណក់ប្រេងលើកដំបូង

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1183
    ក្រសួងរ៉ែ និងថាមពល ផ្ញើលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានដំណក់ប្រេងលើកដំបូងក្រសួងរ៉ែ និងថាមពល ផ្ញើលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានដំណក់ប្រេងលើកដំបូង

    (ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយច្បាប់ សូមអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។

    ក្នុងលិខិតរបស់លោក ស៊ុយ សែម បានរៀបរាបថា «ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បានទន្ទឹមរង់ចាំជាច្រើនជំនាន់មកហើយ។

    ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោគួរមានមោទនភាព។ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល យើងខ្ញុំសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបង្ហាញចេញជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្ដីស្រមៃជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែល សម្ដេចតេជោបានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្ត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

    ជាក់ស្តែងទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយ ត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជម្នះបានដោយក្ដីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកគំរាមកំហែង ដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង។

    ជាថ្មីម្ដងទៀត ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល យើងខ្ញុំ សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនទៀត សម្រាប់មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា»។

    សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕

    អត្ថបទទាក់ទង