ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ កោតសរសើរដល់រដ្ឋសភា ដែលបានខិតខំបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមជាច្រើនជាបន្តបន្ទាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
ព្រះមហាក្សត្រ កោតសរសើរដល់រដ្ឋសភា ដែលបានខិតខំបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមជាច្រើនជាបន្តបន្ទាប់ ព្រះមហាក្សត្រ កោតសរសើរដល់រដ្ឋសភា ដែលបានខិតខំបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមជាច្រើនជាបន្តបន្ទាប់

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនរដ្ឋសភានៅក្នុងឱកាសបើកបវេសនកាល សម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០១៩។

នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានកោតសរសើរនិងថ្លែងអំណរគុណជ្រាលបំផុតចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋនិងសំដៅស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់។

ព្រះរាជសារបានលើកឡើងថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាលបានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។ រដ្ឋសភានិងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយនិងច្បាប់រដ្ឋបានត្រឹមត្រូវធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទយលបានអត្ថប្រយោជន៍ដ៍មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសង្គមជាតិ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ជាអម្ចាស់បានលើកឡើងបន្ថែមថា នៅក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះកម្ពុជា បានសម្រេចនូវជោគជ័យយ៉ាងត្រចះត្រចង់។

មូលដ្ឋានគ្រឹះនៃជោគជ័យទាំងនោះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋសភានិងរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចតាមរយៈ ការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ច្បាប់ និងយុទ្ធសាស្រ្តនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងវិស័យសុខាភិបាលនិងវិស័យអប់រំ។ល។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០១៩ ក្រោមអធិបតីយភាពដ៍ខ្ពង់ខ្ពស់របស់លោកអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បន្ទាប់ពីបានវិស្សមកាលរយៈពេលបីខែកន្លងមក។ វិស្សមកាលដែលជាពេលវេលាថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិកសមាជិកាចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សម័យប្រជុំរដ្ឋសភាលើកទី៣ ពេលនេះមានរបៀបវារៈចំនួន៧ មានព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕

អត្ថបទទាក់ទង