ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភា ប្រកាសលទ្ធផលផ្លូវការនៃសម័យប្រជុំពេញអង្គ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 169
រដ្ឋសភា ប្រកាសលទ្ធផលផ្លូវការនៃសម័យប្រជុំពេញអង្គ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភា ប្រកាសលទ្ធផលផ្លូវការនៃសម័យប្រជុំពេញអង្គ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

លទ្ធផលផ្លូវការ នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០នេះ ត្រូវបានរដ្ឋសភាប្រកាសហើយក្រោយបញ្ចប់កិច្ចប្រជុំ។ កិច្ចជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងតំណាងរាស្រ្ត១១៥នាក់ រួមទាំងតំណាងរាជរដ្ឋាភិបាលផងដែរ។

ក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្រៅពីបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភា បានប្រកាសទទួលស្គាល់តំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវមួយរូប ជំនួសតំណាងរាស្រ្តចាស់ ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតាំង ផ្លាស់ប្តូរសមាជិកគណៈកម្មការជំនាញរដ្ឋសភា មួយចំនួនផងដែរ៕

សូមអានលទ្ធផលទាំងស្រុងនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ខាងក្រោម៖

អត្ថបទទាក់ទង