ខ្មែរប៉ុស្ដិ៍ Close

គ្រួសាររងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បានទទួលអំណោយពីថ្នាក់ដឹកនាំស្រុកជីក្រែង និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង និងមានការចូលរួមពីលោក លឺ គឹមហេង តំណាងកាកបាទក្រហមខេត្តសៀមរាប សមាជិកអនុសាខាកាកបាទក្រហមស្រុកជីក្រែង លោកអធិការនគរបាលស្រុក អាជ្ញាធរឃុំខ្វាវ ចុះចែកអំណោយរបស់កាកបាទក្រហមខេត្តសៀមរាប ជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ចំនួន ០៥គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកំបោរអរ នៅភូមិចុងស្ពាន និងភូមិកំបោអរ ឃុំខ្វាវ។

ក្នុងនោះដែរមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេះ ត្រីខ១កំប៉ុង និងថវិកាចំនួន ១០ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏ពាំនាំប្រសាសន៍របស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី ទីណាមានទុក្ខលំបាកទីនោះគឺកាកបាទក្រហមដែលតែងតែជួយប្រជាពលរដ្ឋជានិច្ច និងមិនទុកអោយប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារខ្វះស្បៀងអាហារនោះទេ ជាពិសេសក្នុងរដូវទឹកជំនន់នេះ គឺសូមអំពាវនាវអោយឪពុកម្ដាយដែលមានកូនតូចៗសូមមេត្តាកុំអោយលេងទឹកប្រយ័ត្នលង់ និងជៀសវាងសត្វអសិរពិសចឹកដែលធ្វើអោយមានបញ្ហាដល់អាយុជីវិត៕

អត្ថបទទាក់ទង