ខ្មែរប៉ុស្ដិ៍ Close

ព័ត៌មានពីផ្លូវខូចនៅខេត្តស្វាយរៀងដែលបង្ហោះដោយទំព័រហ្វេសប៊ុក គង់ សភា ជាព័ត៌មានមិនពិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 53
ព័ត៌មានពីផ្លូវខូចនៅខេត្តស្វាយរៀងដែលបង្ហោះដោយទំព័រហ្វេសប៊ុក គង់ សភា ជាព័ត៌មានមិនពិត ព័ត៌មានពីផ្លូវខូចនៅខេត្តស្វាយរៀងដែលបង្ហោះដោយទំព័រហ្វេសប៊ុក គង់ សភា ជាព័ត៌មានមិនពិត

នាអម្បាញ់មិញនេះ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានចេញមកបំំភ្លឺពីករណីដែលទំព័រហ្វេសប៊ុករបស់ឈ្មោះ គង់ សុភា ដែលគេស្គាល់ថា ជាក្រុម សម រង្ស៊ី និយម បានបង្ហោះផ្សាយថា «សួស្ដី! អ្នកស្វាយរៀងមើលទិដ្ឋភាពផ្លូវស្រុកយើងបន្តិចមើល»

រដ្ឋបាលស្រុកកំពង់រោទិ៍បានបញ្ជាក់ថា៖

រូបភាពផ្លូវនេះតាំងពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៧ មកម្លេះ សូមជម្រាបលោក គង់ សភា នៅបក្សរលាយរលត់រត់ចោលស្រុកកំពុងសំងំលាក់ខ្លួននៅក្រៅប្រទេសថា ផ្លូវនេះស្ថិតនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មកដល់បច្ចុប្បន្នឆ្នាំ២០១៩ នេះផ្លូវមួយខ្សែនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានជួសជុលសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរស្រួលហើយ ដូចរូបដែលបានបង្ហាញនៅខាងក្រោមនេះ។

សរុបសេចក្តីមកលោក គង់ សភា រត់ចោលស្រុកយូរពេកបានជាអត់ដឹងថាស្រុកទេសគេអភិវឌ្ឍន៍ដល់ណា។

អត្ថបទទាក់ទង