ខ្មែរប៉ុស្ដិ៍ Close

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា-ថៃ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព សេដ្ឋកិច្ច វប្បធម៌ នៃប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា-ថៃ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព សេដ្ឋកិច្ច វប្បធម៌ នៃប្រទេសទាំងពីរ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា-ថៃ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព សេដ្ឋកិច្ច វប្បធម៌ នៃប្រទេសទាំងពីរ

លោក ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន នៅរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូខេត្តប៉ៃលិន អញ្ជើញចូលរួមកម្មវិធីបើកការតាំងពិរព័ណពាណិជ្ជកម្ម កម្ពុជា+ថៃ (Border Trade Expo 2019) ផ្សារបានឡែម ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបូរី ព្រះរាជាណាចក្រថៃ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងលើកស្ទួយវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច ព្រមទាំងវិស័យវប្បធម៌ រវាងប្រទេសទាំង២ ដោយពិធីនេះ មានការអញ្ជើញ ចូលពីសំណាក់លោកស្រី សុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង និងលោក ប៊ុនឈួយ គុណឆៀក អភិបាលរងខេត្ត ចាន់បុរី នៃព្រះរាជាណាចក្រថៃផងដែរ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ការតាំងពិព័រពណ៌ពាណិជ្ជកម្មអន្តរជាតិ (Border Trade Expo 2019)នេះ ជាការបង្ហាញជូន ដល់ប្រជាពលរដ្ឋថៃ និងកម្ពុជា ដែលជាខេត្តជាប់ព្រំដែនគ្នា គឺខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តចាន់បុរី ប្រទេសថៃ បានទស្សនា និងទិញនូវរាល់ផលិតផលដែលមានគុណភាពរបស់ប្រទេស២ ដោយដាក់លក់ជូនប្រជាពលរដ្ឋក្នុង តម្លៃសមរម្យ សមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា តាមរយៈការតាំងពិព័រពណ៌ពាណិជ្ជកម្មអន្តរជាតិនេះ គឺជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋានឱ្យបានចូលទស្សនា និងទិញផលិតផលល្អៗ ដែលមានគុណភាពយកទៅប្រើប្រាស់តាមតម្រូវការ ឬទទួលយកទៅធ្វើពាណិជ្ជកម្មបន្ត តាមលទ្ធភាពជាក់ស្តែងផងដែរ ដែលជាកត្តានាំមកនូវផលវិជ្ជមានដល់ការធ្វើ ពាណិជ្ចកម្ម របស់ប្រជាជនជាពិសេសសំរាប់ខេត្តប៉ៃលិនជាខេត្តដែលមានសក្ខានុពលសំខាន់ៗដូចជា វិស័យកសិកម្មពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្លាយជា ប្រភពសេដ្ឋកិច្ចដ៏ធំសំរាប់ជាតិទាំងមូល។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមប្រទេសជិតខាងគ្នា ត្រូវមានការផ្លាស់ប្តូរបទ ពិសោធន៍ គ្នាទៅវិញទៅមក ដើម្បីរកកន្លឹះកែឆ្នៃ នៅអ្វីផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍, វិស័យវប្បធម៌ កាន់រីកចំរើន ដើម្បីប្រជាជន និងប្រទេសយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ ការតាំងពិរពណ៍ពាណិជ្ជកម្ម កម្ពុជា+ថៃ (Border Trade Expo 2019) នេះ ធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានការចូលរួមពីក្រុមអាជីករ អ្នកផលិតទំនិញ ផលិតករកសិកម្មកែច្នៃ កម្ពុជា+ថៃ សរុបចំនួន ១៥០ស្តង់៕

អត្ថបទទាក់ទង