ខ្មែរប៉ុស្ដិ៍ Close

កម្មវិធីបុណ្យភូមិឆ្នាំ២០១៨នេះពិតជាអស្ចារ្យ ដែលប្រារព្ធថ្ងៃ ០៦ ០៧ និង ០៨ មេសា តោះៗយើង

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 47

ឆ្នាំនេះជាឆ្នាំទី៥នៃកម្មវិធីបុណ្យភូមិ ដែលអ្នករៀបចំកម្មវិធីបានជ្រើសរើសប្រារព្ធធ្វើឡើងនៅវត្ត គោក អម្ពិលហើយទំហំនៃការរៀបចំគឺធំជាងឆ្នាំមុនស្ទើរលើសពីរដងនៃឆ្នាំរាល់ដង ផ្តល់កន្លែងសំរាប់លេងកំសាន្ត ការសំដែងសិល្បៈ និងលេងល្បែងប្រជាប្រិយជាច្រើនទៀតជាដើម។ ដោយសារការមើលពីភាពរីកចំរើននៃកម្មវិធីនៃបុណ្យពីមួយឆ្នាំទៅមួយឆ្នាំ ស្ថាបនិកកម្មវិធីវប្បធម៌បែបខ្មែរ កញ្ញា រិទ្ធិ លំអរពេជ្រ សង្ឃឹមថាកម្មវិធីបុណ្យភូមិ និងក្លាយទៅជាចង្រុកវប្បធម៌ សំរាប់កូនខ្មែរសំរាប់សិក្សារស្វែងយល់អំពីវប្បធម៌ខ្មែរអោយបានដឹងបានច្រើន ហើយជារៀងរាល់ឆ្នាំកម្មវិធីបុណ្យភូមិដែលតែងតែសំដែងសិល្បៈខ្មែរបុរាណដើម្បីអោយកូនខ្មែរបានដឹង គ្រប់គ្នា ដែលវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលកូនខ្មែរមិនទាន់បានដឹងនៅឡើយ ។

តាមរយៈបុណ្យភូមិ កញ្ញា រិទ្ធិ លំអរពេជ្រ ចង់អោយមានការអភិវឌ្ឍវប្បធម៌អ្វីដែលថ្មីនិងទៅអនាគតចង់អោយពង្រីកកម្មវិធីមួយនេះទៅជាវេទិកាតំបន់ដែលមានការចូលរួមពីសំណាក់អន្តរជាតិអោយកាន់តែស្គាល់វប្បធម៌ខ្មែរអោយកាន់តែរីកសាយភាយឡើង។

ហើយកម្មវិធីបុណ្យនេះអាចជួយលើកតម្កើនស្មាដៃសិល្បៈកូនខ្មែរមានគំនិតបង្កើតអ្វីដែរប្លែកផងដែរ។
បុណ្យភូមិឆ្នាំ២០១៨ ឆ្នាំនេះដែលជាលើកទី៥នេះនិងត្រូវបា្ររព្ធធ្វើឡើងនៅថ្ងៃទី០៦ ០៧ និង០៨ ខែមេសាដែលមានទីតាំងនៅវត្ត គោក អម្ពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

អត្ថបទទាក់ទង