ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញសំបុត្រទស្សនាអង្គរ បានចំណូលជាង១៨ម៉ឺនដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2074
ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញសំបុត្រទស្សនាអង្គរ បានចំណូលជាង១៨ម៉ឺនដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ (Video inside)ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញសំបុត្រទស្សនាអង្គរ បានចំណូលជាង១៨ម៉ឺនដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ (Video inside)

(សៀមរាប)៖ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលអង្គភាព Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេលត្រីមាសទី១ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤,៤៨២នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨៥,០៧៩ដុល្លារអាមេរិក។

ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ១២,២៥៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២៨៨នាក់។

ក្នុងរយៈពេល៣ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨,៩៦៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕