ខ្មែរប៉ុស្ដិ៍ Close

សន្តិភាពពេញលេញទូរទាំងប្រទេស និងការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់លឿនជាងគេនៅលើពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
សន្តិភាពពេញលេញទូរទាំងប្រទេស និងការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់លឿនជាងគេនៅលើពិភពលោក សន្តិភាពពេញលេញទូរទាំងប្រទេស និងការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់លឿនជាងគេនៅលើពិភពលោក

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើកសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ» ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត ថ្លែងថាបន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ធ្វើឱ្យមានសន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ចជាតិមានកំណើនខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។

លោកអភិបាលខេត្តសៀមរាប បានបន្តថា ជាក់ស្តែងក្នុងរយៈពេលជាងពីរទស្សវត្សកន្លងទៅនេះ ប្រទេសកម្ពុជាមានកិត្តិយសដោយបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ច៧% ក្នុងមួយឆ្នាំ និងបានធ្វើឱ្យអត្រានៃភាពក្រីក្រថយចុះលើសពីការរំពឹងទុកកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ បានកើនពីប្រមាណ៧៣៨ ដុល្លារ នៅឆ្នាំ២០០៨ ដល់១៥៦៣ដុល្លារ ក្នុងឆ្នាំ២០១៨ ព្រមទាំង កំពុងស្ថិតក្នុងនិន្នាការឈានឆ្ពោះ ទៅសម្រេច ចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែល មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងឱកាសនៃការប្រារព្ធទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំនេះ លោក ទៀ សីហា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការលើផ្នែកគាំពារសុខភាព និងអាហារូបត្ថម្ភ មាតា និងកុមារ ឱ្យបន្តអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់ ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ៕

អត្ថបទទាក់ទង