ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមន្ទិលថាតើការចោទមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ ដែរឬទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមន្ទិលថាតើការចោទមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ ដែរឬទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមន្ទិលថាតើការចោទមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ ដែរឬទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចោទសួរថាតើ ការមូលបង្កាច់កម្ពុជាមានមូលដ្ឋានទ័ពចិន អាចជាវត្ថុបំណងដែលចង់ធ្វើដូចឆ្នាំ១៩៧០ទេក្នុងការផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ។ លោក បានបន្តថា កម្ពុជា និងចិន ពុំមានហេតុផលអ្វីដែលត្រូវចាំបាច់ចុះហត្ថលេខាជាមួយគ្នាលើបញ្ហាកិច្ចព្រមព្រៀងសម្ងាត់នោះឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលបានលើកឡើងអំពីវត្តមានយោធាចិននៅកម្ពុជា ចង់បានអ្វីពិតប្រាកដ។ លោកបានរំលឹកថា មុនឆ្នាំ១៩៧០ មុនរដ្ឋប្រហារ មានការចោទប្រកាន់និយាយពីវត្តមានកងទ័ពរំដោះវៀតណាមនៅលើទឹកដីកម្ពុជា ក្រោយមកមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កន្លងមកក៏មានការចោទអ៊ីរ៉ាក់ថា មានអាវុធប្រល័យលោក ដល់ពេលវាយចូលអ៊ីរ៉ាក់ ពុំមានឃើញអាវុធនោះទាល់តែសោះ គឺមានតែការបង្កការស្លាប់ មនុស្សរាប់ម៉ឺននាក់នៅអ៊ីរ៉ាក់ផងដែរ៕

អត្ថបទទាក់ទង