ខ្មែរប៉ុស្ដិ៍ Close

លោក សុខ គង្គា អំពាវនាវសារជាថ្មីឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចូលរួមសហការជាមួយក្រសួងការងារ ដើម្បីទូទាត់ប្រាក់សំណងដែលត្រឹមត្រូវតាមច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 51
លោក សុខ គង្គា អំពាវនាវសារជាថ្មីឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចូលរួមសហការជាមួយក្រសួងការងារ ដើម្បីទូទាត់ប្រាក់សំណងដែលត្រឹមត្រូវតាមច្បាប់ លោក សុខ គង្គា អំពាវនាវសារជាថ្មីឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចូលរួមសហការជាមួយក្រសួងការងារ ដើម្បីទូទាត់ប្រាក់សំណងដែលត្រឹមត្រូវតាមច្បាប់

លោក សុខ គង្គា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃសៅរ៍ទី​ ៨ ខែមករា ឆ្នាំ២០២២ នេះយ៉ាងដូច្នេះថា៖

ខ្ញុំបាទ សុខ គង្គា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្តាប់ការបកស្រាយពន្យល់របស់ក្រសួង អំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារតាមគោលការណ៍ច្បាប់ នៅឯទីស្តីការក្រសួង កាលពីម្សិលមិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ជាក់ស្តែង ខ្ញុំឃើញថាការទូទាត់របស់ក្រសួង ពិតជាមានភាពច្បាស់លាស់ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យខ្ញុំឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញចិត្តពិតប្រាកដមែន។

ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា មូលដ្ឋានសម្រាប់គណនាប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមប្រចាំថ្ងៃ គឺត្រូវប្រើប្រាស់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមនៃ ១២ខែចុងក្រោយ ដែលបានធ្វើការពេញលេញ គឺគិតចាប់ពី ខែ៤ ឆ្នាំ២០១៩ ដល់ ខែ៣ ឆ្នាំ២០២០។

ខ្ញុំបាទសូមអំពាវនាវសាជាថ្មីម្តងទៀត ដល់បងប្អូនដែលមានឈ្មោះកាត់ទាំងអស់ មេត្តាចូលរួមសហការជាមួយក្រសួង ដើម្បីទូទាត់ប្រាក់សំណងដែលត្រឹមត្រូវតាមច្បាប់ ជាជាងការគណនាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឲ្យបងប្អូនមានការយល់ច្រឡំ និងសូមបងប្អូនជួយយកឯកសារ ឬព័ត៌មានដែលពាក់ព័ន្ធទៅជាមួយផង ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់។
រួមគ្នា បញ្ចប់វិវាទនេះ ដោយសន្តិវិធី!

អត្ថបទទាក់ទង