លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ លើទំព័រហ្វេសប៊ុករបស់លោកថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?” ព្រមទាំងបានបង្ហាញប្រាប់ពីសុខភាពរបស់លោកផងដែរថា “សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។”។
នៅក្នុងសារនោះដែរ លោកក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃស្អែកនេះ លោកនឹងត្រូវជួបទទួលភ្ញៀវមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។”។
លោកក៏បានបន្ថែមទៀតថា “ខ្ញុំសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕”៕