ខ្មែរប៉ុស្ដិ៍ Close

តាមរយៈការខិតខំប្រមូលចំណូលថវិកាជាតិធ្វេីឲ្យរដ្ឋាភិបាលអាចអនុវត្តបាននូវគម្រោងជាច្រេីន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
តាមរយៈការខិតខំប្រមូលចំណូលថវិកាជាតិធ្វេីឲ្យរដ្ឋាភិបាលអាចអនុវត្តបាននូវគម្រោងជាច្រេីន តាមរយៈការខិតខំប្រមូលចំណូលថវិកាជាតិធ្វេីឲ្យរដ្ឋាភិបាលអាចអនុវត្តបាននូវគម្រោងជាច្រេីន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវ ឲ្យ​ពង្រឹងនូវវប្បធម៌បង់ពន្ធដារ ដើម្បីយើងមានសមត្ថភាពចិញ្ចឹមកងទ័ព ចិញ្ចឹមមន្រ្តីរាជការ ហើយមានប្រាក់សម្រាប់វិនិយោគដោយផ្ទាល់របស់យើង គម្រោងជាច្រើនកំពុងរង់ចាំនូវថវិកាក្នុងការអភិវឌ្ឍប្រទេស។ លោកបានបន្តថា មិនមែនគ្រប់គម្រោងសុទ្ធតែបានមកដោយសារថវិកាពីបរទេសនោះទេ គម្រោងជាច្រើនត្រូវបានអនុវត្តដែលបានមកពីថវិកាជាតិរបស់យើងផ្ទាល់ តាមរយៈនៃការខិតខំប្រមូលចំណូលថវិកាជាតិរបស់យើង។

លោកបានថ្លែងដូចនេះ​នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ត្រូវខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ ទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែន ហើយត្រូវដាក់ទោសទណ្ឌ​ ដល់អ្នកដែលរកស៊ីខុសច្បាប់ និងអ្នក​ការពារអ្នករកស៊ីខុសច្បាប់ ដែលផលប្រយោជន៍បានទៅតែមនុស្សពីរបីនាក់ប៉ុណ្ណោះ ក៏ប៉ុន្តែកងទ័ពរបស់យើងមានច្រើនម៉ឺននាក់ ដូច្នេះនាយទាហាន នាយទាហានរង ពលទាហានមិនត្រូវអត់ឱនឱ្យបុគ្គលមួយចំនួនតូច បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ពនោះទេ។

សម្រាប់មន្រ្តីរាជការស៊ីវិល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែរ​ យើងត្រូវប្រឹងប្រែងរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬអង្គភាពពន្ធដារនោះទេ ក៏ប៉ុន្តែត្រូវមានការគាំទ្រព្រមគ្នា ហើយខ្លួនយើងម្នាក់ៗក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នាជាពិសេសអ្នកដែលមានលុយទិញឡាន ត្រូវខិតខំបង់ពន្ធឡាន ការសុំរួចពន្ធឡានគឺជាការកាត់បន្ថយចំណូលថវិកាជាតិ៕

អត្ថបទទាក់ទង