ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងជំងឺកូវ១៩ ចៀសជាងដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 126
សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងជំងឺកូវ១៩ ចៀសជាងដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងជំងឺកូវ១៩ ចៀសជាងដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ក្នុងសារពិសេសនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ កាន់តែច្រើនចូលសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

តាមរេយៈសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងថា «ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង»។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់។

សម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលជាការជំនួសបាន គឺរាជរដ្ឋាភិបាលអាចខិតខំ តាមរយៈការប្រឹងប្រែងរបស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាតែម្តង។

គួរបញ្ជក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបទាំងអស់ចំនួន ១០៧៧២ សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ក្រសួងស្នើអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលើកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខា ភិបាល នឹងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត៕

អត្ថបទទាក់ទង