ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន៖ «កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 69
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន៖ «កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភា» លោកនាយករដ្ឋមន្ត្រីហ៊ុនសែន៖ «កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភា»

បន្ទាប់ពីបំពេញការងារដ៏មមាញឹមពេញមួយសប្តាហ៍ ដោយធ្វើដំណើរបំពេញទស្សនកិច្ចនៅ២ប្រទេស គឺប្រទេសថៃ និងជប៉ុន ដើម្បីជាតិមាតុភូមិរួចមកនោះ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសម្រាកនៅផ្ទះឡើយ គឺបន្តចេញទៅវាយកូនលេងកីឡាកូនហ្គោលដើម្បីជួយដល់សុខភាព។

ក្នុងឱកាសចេញទៅលេងកីឡាវាយកូនគោលនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះ Facebook នូវរូបភាពជាច្រើនសន្លឹក និងរួមទាំងពាក្យពេចន៍មួយចំនួនផងដែរ ដែលលោកបានលើកឡើងថា លោកមិនទាន់ចាស់ទេ គឺនៅវាយកូនគោល ដូចយុវជនអាយុឆ្នាំ២៥ឆ្នាំអីចឹងដែរ។ លោកនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការចេញមកលេងកីឡានេះ ដើម្បីសម្រកទម្ងន់ដែលកើនឡើងនៅពេលដែលលោកបំពេញការងារ នៅប្រទេសជប៉ុន។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «គេថាខ្ញុំចាស់ពាក្យច្រើនណាស់ ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោល ដូចយុវជនអាយុ២៥ឆ្នាំអីចឹង។ កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភាព»

ការងាររបស់ខ្ញុំក្នុងសប្តាហ៍នេះ គឺថ្ងៃចន្ទធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថា ក្នុងសន្និបាត UN ESCAP។ ថ្ងៃអង្គារដល់ថ្ងៃសុក្រធ្វើការយ៉ាងច្រើន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលការងារនោះភាគច្រើនអង្គុយ និងផឹកទឹក ដែលធ្វើឱ្យឡើងទម្ងន់។

ថ្ងៃសៅរ៍នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្យបែកញើសបន្ថយទម្ងន់មកវិញទោះ មិនបានទាំងអស់ក៏បានមួយផ្នែកដែរ។ ជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសប្បាយរីករាយចុងសប្តាហ៍» ៕

អត្ថបទទាក់ទង