ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា បន្តគាំទ្រ និងជំរុញការលើកកម្ពស់ស្ត្រី ក្នុងតួនាទីរបស់រដ្ឋ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 173
នាយករដ្ឋមន្ត្រីកម្ពុជា បន្តគាំទ្រ និងជំរុញការលើកកម្ពស់ស្ត្រី ក្នុងតួនាទីរបស់រដ្ឋ នាយករដ្ឋមន្ត្រីកម្ពុជា បន្តគាំទ្រ និងជំរុញការលើកកម្ពស់ស្ត្រី ក្នុងតួនាទីរបស់រដ្ឋ

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តជំរុញដល់ក្រសួងស្ថាប័នឱ្យជ្រើសរើសស្ដ្រី ចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសចូលរួមសម្តែងក្តីរីករាយ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា ដែលជាធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា ហើយនិស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី៕

អត្ថបទទាក់ទង