ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ ខណៈ សីតុណ្ហភាពអតិបរិមាចន្លោះពី ៣៣-៣៥ អង្សាសេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនេះ ក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ខ្លាំង ពិ សេសរាជធានីភ្នំពេញ និងបណ្តាខេត្តដែលស្ថិតនៅភាគខាងក្រោមប្រទេស។

ចំពោះសីតុណ្ហភាពអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី៣៣-៣៥ អង្សាសេ ខណៈបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមកំហែងដដែល៕

អត្ថបទទាក់ទង