ខ្មែរប៉ុស្ដិ៍ Close

របៀប «បណ្តុះសណ្តែក»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ កីឡា - សុខភាព 90
របៀប «បណ្តុះសណ្តែក» របៀប «បណ្តុះសណ្តែក»

ថ្ងៃនេះ ខ្មែរប៉ុស្តិ៍ សូមលើកយករបៀបនៃការបណ្ដុះសណ្ដែកបាយ ដើម្បីធ្វើជាអន្លក់ក្នុងមុខម្ហូបមួយចំនួនសម្រាប់ការទទួលទានប្រចាំថ្ងៃរបស់បងប្អូន។ តោះសូមធ្វើតាមលំណែនាំដូចខាងក្រោម៖

តម្រូវការ៖

  • គ្រាប់សណ្តែក ២០០ក្រាម
  • កញ្ជើមួយ ឬ ជាលដែលមានប្រហោងអាចច្រោះទឹកបាន
  • ដីជីររសោះៗ ២គីឡូ
  • ស្បៃមុង បួនបន្ទះ

វិធីធ្វើ

១- លាយទឹកក្តៅឧណ្ហៗក្នុងចានមួយ ទឹកក្តៅបីកែវ ទឹកត្រជាក់បីកែវ
២- ត្រាំគ្រាប់សណ្តែកក្នុងទឹកក្តៅឧណ្ហៗ ចំនួនមួយម៉ោង
៣- យកបន្ទះស្បៃមុងទី១ ទៅលាតក្នុងកញ្ច្រែង
៤- ផ្សើមដីជីររសោះៗនោះ អោយសើមតិចៗ
៥- ចាក់ដីជីរចូលកញ្ច្រែង ហើយពង្រាយ អោយមានផ្ទៃរាបស្មើ
៦- យកគ្រាប់សណ្តែកដែលត្រាំ នេះ ទៅសម្រស់ទឹកចេញ ទុកមួយអន្លើ
៧- យកស្បៃមុង២បន្ទះ ទៅជ្រលក់ទឹកក្តៅឧណ្ហៗនោះ រួចពូតអោយស្រស់ទឹក ហើយយកមកក្រាល ពីលើដី រៀបស្បៃមុង អោយមានផ្ទៃរាបស្មើធេង
៨- យកគ្រាប់សណ្តែក យកមកពង្រាយ ពីលើស្បៃមុង អោយរាយស្មើគ្នា
៩- យកបន្ទះស្បៃមុងចុងក្រោយ ជ្រលក់ទឹកក្តៅឧណ្ហៗ ពូតហើយ លាតគ្របពីលើ
១០- ប្រស់ទឹកម្តងទៀត អោយសើមសណ្តែកស្មើគ្នា។
១១- កាត់ស្លឹកចេកមួយធាងគ្របពីលើ មួយជាន់ទៀត
១២- យកកញ្ច្រែងទុកនៅក្រៅផ្ទះ កន្លែង ដែលមានម្លប់ហើយក្តៅស្អុះ អត់សូវមានខ្យល់ចេញចូល
១៣- ប្រស់ទឹក ចំនួនពីរថ្ងៃ មួយថ្ងៃ យ៉ាងហោច អោយបាន មួយដង
១៤- នៅថ្ងៃទីបី យើងអាចយកចូលផ្ទះ ទុកនៅគន្លៀតណាក៏បាន ប្រស់ទឹកតិចតួច ក្នុងមួយថ្ងៃ រហូតដល់សណ្តែកធំ អាចបេះផលបាន។
១៥- ធ្វើរបៀបនេះ ងាយដកសណ្តែក យកមកលាងទឹកបរិភោគ។ បើអោយទឹកគ្រប់គ្រាន់ ហើយទីកន្លែងស្អុះស្អាប់ សណ្តែកនឹងលូតធាត់ល្អ។

 

អត្ថបទទាក់ទង