ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយកម្មកររោងចក្រ យី ដា ក្នុងបរិយាកាសសប្បាយរីករាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយកម្មកររោងចក្រ យី ដា ក្នុងបរិយាកាសសប្បាយរីករាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយកម្មកររោងចក្រ យី ដា ក្នុងបរិយាកាសសប្បាយរីករាយ

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញពិសាអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។

នៅពេលដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកម្មករ កម្មការិនីហើយ លោកនាយករដ្ឋមន្រ្ដី និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកម្មករ កម្មការិនីក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣៣។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរម្ចាស់រោងចក្រ យី ដា ដែលបានចូលរួមវិភាគទានដល់មន្ទីរពេទ្យគន្ធបុប្ផានូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងបានផ្តល់ជូននូវសារុងម្នាក់១សម្រាប់ដល់បងប្អូនកម្មករ កម្មការិនីដែលចូលរួម ផងដែរ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ១៩៥នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកម្មករ កម្មការិនីក្នងភាពស្និទ្ធស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ និងបានអញ្ជើញរាំកម្សាន្តជាមួយបងប្អូនកម្មករកម្មការនីក្នុងបរិយាសរីករាយក្រៃលែង៕

អត្ថបទទាក់ទង