ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសសងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែង ក្នុងឱកាសចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីកាលបរិច្ឆេទដែលរាជរដ្ឋាភិបាលត្រូវសងសម្រាប់ថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលបានលើកពេលឈប់សម្រាកសម្រាប់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបុគ្គលិក កម្មករ និយោជិតទាំងអស់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងកំណត់យកថ្ងៃឈប់សម្រាកនោះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដែលមានចំនួន៥ថ្ងៃនៃថ្ងៃធ្វើការងារ បូករួមទាំងថ្ងៃសៅរ៍-អាទិត្យមុននិងក្រោយថ្ងៃឈប់សម្រាកនោះ គឺសរុបមានចំនួន៩ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ៕

អត្ថបទទាក់ទង