ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំងសម្រាប់កុមារនេះ គឺជាការធានានូវសិទ្ធិដ៏សំខាន់បំផុតចំនួន៣របស់កុមារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំងសម្រាប់កុមារនេះ គឺជាការធានានូវសិទ្ធិដ៏សំខាន់បំផុតចំនួន៣របស់កុមារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំងសម្រាប់កុមារនេះ គឺជាការធានានូវសិទ្ធិដ៏សំខាន់បំផុតចំនួន៣របស់កុមារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩សម្រាប់កុមារនេះ គឺជាការធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំរបស់កុមារ។ លោកបានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ក៏ជាការចាំបាច់មួយដើម្បីបង្កើតបាននូវភាពស៊ាំគ្រប់គ្រាន់សម្រាប់សហគមន៍ សូម្បីតែសម្រាប់ក្រុមគ្រួសារនីមួយៗក៏ដោយ។

សម្រាប់សិទ្ធិទទួលបានការអប់រំវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចូលសិក្សាថ្នាក់បឋមសិក្សានៅពេលដែលកុមារទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ហើយ ពីព្រោះយើងត្រូវការគ្រឹះបឋមសិក្សាជាមុនសិន មិននឹងចូលដល់មធ្យមសិក្សា៕

អត្ថបទទាក់ទង