ខ្មែរប៉ុស្ដិ៍ Close

រោងចក្រ​ផលិត​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​ នឹងលេចឡើងបន្ថែមទៀតនៅ​ខេត្ត២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34

តាមសំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩នេះ បាន​សម្រេច​ចេញវិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូចខាង​ក្រោម៖

១- “HENG SIM FOOTWEAR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៥,៤លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣២២៨​កន្លែង។

២- “XINRUI (CAMBODIA) GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ ភូមិ​ទន្លាប់​ខ្ពស់ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១២២១​កន្លែង៕

អត្ថបទទាក់ទង