ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 31
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលតែងតែបានផ្តល់ជំនួយ និងប្រាក់កម្ចី សម្រាប់កសាងផ្លូវនៅកម្ពុជា។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយក្នុងការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនដែលផ្លាស់ប្តូរនោះឡើយ។
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានប្រកាសដាក់ចេញវិស័យអាទិភាព៤ ដែលត្រូវអភិវឌ្ឍន៍រួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្សកាលពី ៣៣ឆ្នាំមុន។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអាទិភាពទាំង៤នេះ វានៅតែបន្តយកចិត្តទុកដាក់សម្រាប់ពេល៣៥ឆ្នាំទៅមុខ ឬ១០០ឆ្នាំទៅមុខទៀត។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវមិនត្រឹមតែតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជានោះទេ តែបានតភ្ជាប់ទៅកាន់ប្រទេសជិតខាងផងដែរ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបែងចែកផលបានពីសេដ្ឋកិច្ចប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាប្រមាណ ៥៦លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កម្ពុជាចេញប្រាក់បដិភាគជាង ១១លានដុល្លារសម្រាប់ដោះស្រាយផលប៉ះពាល់ ក្រៅពីនោះជាប្រាក់កម្ចីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នេះ រង់ចាំយូរបន្តិច ព្រោះត្រូវសិក្សាគម្រោងបន្ថែម និងត្រូវរកថវិកាបន្ថែមពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២ និងលេខ២២ មានកៅស៊ូកម្រាស់ជាង១តឹក ដែលធ្វើឱ្យផ្លូវនេះងាយស្រួលធ្វើដំណើរ និងជាប់បានយូរ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានដែលសម្តេចស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងជួយសាងសង់ឆ្លងទន្លេនោះ គឺគ្រោងនឹងធ្វើភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់អរិយក្សត្រជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពាននេះឆ្លងតំបន់អរិយក្សត្រ តាមការសិក្សាចំណាយថវិកាចន្លោះពី ៤០ ទៅ ៥០លានដុល្លារប៉ុណ្ណោះ។ ជាចំនួនមួយតិចតួចបើធៀបនឹងគម្រោងថវិកាដែលកូរ៉េផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់៧០០លានដុល្លារ
  13. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ទៅលើសន្តិភាព និងការអភិវឌ្ឍ។
  14. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅខែមីនា ខាងមុខនេះ សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត ទៅឧត្តរមានជ័យ និងដាក់ឱ្យប្រើប្រាស់ផ្លូវលេខ៥៥ ភ្ជាប់ពីពោធិ៍សាត់ ទៅតំបន់ព្រំដែនជាមួយថៃ និងបើកការដ្ឋានសាង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ, ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរួមគ្នាឈានដល់ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២។
  16. សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលនឹងរងការរំខាន់ និងផលប៉ះពាល់ពីដំណើរការសាងសង់ផ្លូវទាំងពីរខ្សែនេះ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជំទាស់ចំពោះការយកដីរដ្ឋ ដីប្រឡាយ ដីបឹង ដីសមុទ្រ តែមិនជំទាស់ការលក់ដីរបស់ប្រជាពលរដ្ឋនោះទេ។
  18. សម្តេចតេជោ ហ៊ុន សែន អរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងទប់ស្កាត់ចំពោះជំងឺកូរ៉ូណាថ្មី, ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលឃើញប្រជាពលរដ្ឋចូលរួមក្នុងពិធីនៅថ្ងៃនេះមិនមានពាក់ម៉ាស់។
  20. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំងឺកូរ៉ូណានៅកម្ពុជា ត្រូវបានបិទបញ្ចប់ បន្ទាប់ពីជនជាតិចិនម្នាក់ត្រូវបានព្យាបាលជា។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានជំងឺកូរ៉ូណា តែប្រជាពលរដ្ឋក៏ត្រូវតែនាំគ្នារក្សាអនាម័យ ព្រោះជំងឺផ្តាសាយ និងជំងឺផ្សេងៗក៏ឆ្លងដែរ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចនៅចិនមានរយៈពេលខ្លី តែបានពិភាក្សាច្រើនលើជំងឺកូរ៉ូណា។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូរ៉ូណា នៅប្រទេសចិន ជារឿងតិចតួច តែរឿងធំ គឺការរើសអើង និងការភ័យខ្លាច សម្រាប់ប្រទេសដទៃ។
  24. សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋនៅទីក្រុងវូហាន ត្រូវបានគ្រប់គ្រងហើយ មិនអនុញ្ញាតឱ្យចេញទៅខាងក្រៅនោះឡើយ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានអរគុណសម្តេច ដែលសម្តេចចាប់ដៃដោយមិនខ្លាចឆ្លងពេលទស្សនកិច្ចនៅចិន។
  26. សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិន ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងជំងឺកូរ៉ូណា។
  27. សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន ពិភាក្សាលើការបញ្ហាជំងឺកូរ៉ូណា។
  28. សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រដល់កិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីពិភាក្សាដោះស្រាយលើជំងឺកូរ៉ូណានេះផងដែរ។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូរ៉ូណា មិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទៀតនោះឡើយ គឺជាបញ្ហារបស់ពិភពលោកទាំងមូល។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន បានដើរតួនាទីយ៉ាងសំខាន់ជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩៧ និងវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨។ តែបញ្ហាកូរ៉ូណា នៅចិន កំពុងធ្វើឱ្យជួបបញ្ហាសេដ្ឋកិច្ចសកល។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខ មិនមែនដោយសាររឿង EBA នោះទេ គឺជាការរងឥទ្ធិពលពីកូរ៉ូណា ដែលធ្វើឱ្យរោងចក្រនោះមិនអាចនាំមកនូវវត្ថុធាតុដើមពីចិន។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហា EBA នេះ សម្តេចមិនស្នើឱ្យគេទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរមិនយកអធិបតេយ្យជាតិ និងឯករាជ្យទៅដោះដូរនឹងអ្នកណានោះឡើយ។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជា ដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ពីប្រទេសដទៃ។
  36. សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ។
  37. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយអាចមានលទ្ធភាពវាយកូនហ្គោលនៅឡាវេហ្គាសផងដែរ។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ សម្តេចនឹងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
  39. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះសម្តេចមានចៅទី២២ ហើយ។
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអ៉ីតាលី និងអេស្បាញ ព្រោះតែលក់អង្ករមិនដាច់ បានឱ្យគណៈកម្មការពាណិជ្ជកម្មអឺរ៉ុបរករឿងអង្កររបស់កម្ពុជា និងទាមទារឱ្យកម្ពុជាបង់ពន្ធ។
  41. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការបង់ពន្ធក៏អង្ករកម្ពុជា នៅតែអាចនាំទៅកាន់ទីផ្សាររបស់អឺរ៉ុប។
  42. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុតចំពោះបញ្ហាដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាលត្រៀមលក្ខណៈដោះស្រាយហើយ។
  43. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លើយតបបញ្ហាចំពោះមុខបច្ចុប្បន្ន គឺការរកជំថ្នាំព្យាបាលជំងឺកូរ៉ូណា និងថ្នាំព្យាបាលជំងឺភ័យខ្លាច។
  44. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិបត្តិករលើវិស័យទេសចរណ៍ ដែលមិនបានរើសអើងចំពោះអ្នកទេសចរចិន។
  45. សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះពលរដ្ឋចិនជាង ១ពាន់នាក់ ដែលទទួលមរណភាព និងចូលរួមអបអរសម្រាប់អ្នកដែលបានព្យាបាលជា។
  46. សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាណាព្យាបាលនិស្សិតខ្មែរកំពុងព្យាបាលនៅវូហាន កុំមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កូន។
  47. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់និស្សិតនៅវូហាន ដែលបារម្ភពីសុវត្ថិភាពសុខភាពរបស់សម្តេច និងស្នើមិនឱ្យសម្តេចធ្វើដំណើរទៅកាន់ទីក្រុងវូហាន។
  48. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន មិនត្រឹមតែយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននោះទេ តែបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដទៃនៅក្នុងប្រទេសចិន រួមទាំងនិស្សិតកម្ពុជាផងដែរ។
  49. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចាំបាច់ឆ្លើយតបជាមួយក្រុមប្រឆាំងនោះទេ ទោះបីខំចាក់សម្តេចក៏ដោយនោះ។
  50. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបង្ហោះបំពុលព័ត៌មានរឿងកូរ៉ូណា ត្រូវតែចាត់វិធានការច្បាប់។
  51. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូរ៉ូណា កំពុងផ្ទុះឡើងតែមិនមានអតិផរណានៅលើទីផ្សារនោះទេ។
  52. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥៦នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០៕

Fresh News

អត្ថបទទាក់ទង