ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ អោយចូលរួមបង្ការគ្រោះអគ្គីភ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ អោយចូលរួមបង្ការគ្រោះអគ្គីភ័យ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ អោយចូលរួមបង្ការគ្រោះអគ្គីភ័យ

ដើម្បីរក្សាសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់៖

១-ត្រូវបើកបរគោពរច្បាប់ចរាចរណ៍ផ្លូវគោក និង មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង

២-ចូលរួមបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់មុនពេលចាកចេញពីផ្ទះដោយត្រូវពិនិត្យភ្លើងទាន ធូប ភ្លើងចង្ក្រាន និងចរន្តអគ្គិសនី ព្រមទាំងគ្រឿងឆេះផ្សេងៗ

៣-ជៀសវាងដាច់ខាតចំពោះការគប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ

៤-ចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យល្អ ដោយត្រូវវេចខ្ចប់ និងទុកដាក់ឬបោះចោលឲ្យបានត្រឹមត្រូវ។

រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់នឹងចូលរួមសហការ និងអនុវត្តឲ្យបានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ គ្រោះមហន្តរាយនានាជាយថាហេតុ និងដើម្បីលើកតម្កើននូវវប្បធម៌ដ៏ល្អផូផង់របស់យើង។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

លោក ទៀ សីហា អភិបាលខេត្តសៀមរាប (រូបភាពកាលពីពេលកន្លងទៅ)

អត្ថបទទាក់ទង