ខ្មែរប៉ុស្ដិ៍ Close

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ចុះពិនិត្យ និងបើកកេសវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 5
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ចុះពិនិត្យ និងបើកកេសវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ចុះពិនិត្យ និងបើកកេសវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩

សៀមរាប៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្យយកសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ។ ដោយឡែកនៅខេត្តសៀមរាប ក៏មានការចុះត្រួតពិនិត្យបើកកេសដាក់វិញ្ញាសារប្រឡង នៅគ្រប់មណ្ឌលប្រឡងទាំង១២ ក្នុងខេត្ត ក្រោមវត្តមានចូលរួមពី លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងលោក លី សំរិទ្ធ អភិបាលខេត្តស្តីទី ជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប ចុះនៅមណ្ឌលវិទ្យាល័យអង្គរ លោក ទៀ សីហា អភិបាលរងខេត្ត នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩។

នៅថ្ងៃនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកស្ម័ត្រចិត្តសង្កេតការណ៍ នៅតាមមណ្ឌលប្រឡងទាំង១២។

តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំ២០១៧-២០១៨នេះ មាន១២ មណ្ឌល នៅក្នុងក្រុងសៀមរាប មាន៣១៩បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ៦មណ្ឌលស្មើ១៤២បន្ទប់,ផ្នែក វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ស្មើ១៧៧ បន្ទប់ មានបេក្ខជនប្រឡងសរុប ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះមានស្រី ៤ពាន់៣៨៣នាក់ ។

ក្នុងពិធីបើកកេសវិញ្ញាសារប្រឡងនោះ យើងសង្កេតឃើញលោក លោកស្រី ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាអនុរក្ស និង មេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ដែលបានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សកលវិទ្យាល័យបន្តទៀត។ ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺមានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។

ក្នុងនោះដែរ លោក លី សំរិទ្ធ ក៏បានក្រើនរំលឹក ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស មេប្រយោគ និង កម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង ទប់ស្កាត់ឲ្យបាននូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសារចេញ និងចូល ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស ដោយក្មួយៗសិស្សានុសិស្សទាំងនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិទៅពេលអនាគត។ ដូច្នេះក្មួយៗទាំងត្រូវធ្វើការបញ្ចេញនូវសមត្ថភាព របស់ខ្លួនដែលបានសិក្សាអស់រយៈពេល១២ឆ្នាំមកនេះ ពេលនេះអ្នកដែលចេះ គឺជាប់៕