ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោក​ លឺ ឡាយស្រេង អាចវិលត្រឡប់មកស្រុកកំណើតវិញបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 11
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោក​ លឺ ឡាយស្រេង អាចវិលត្រឡប់មកស្រុកកំណើតវិញបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោក​ លឺ ឡាយស្រេង អាចវិលត្រឡប់មកស្រុកកំណើតវិញបាន

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ ក្នុងពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិ​យ​សប្រគល់សញ្ញាបត្រដល់និស្សិតចំនួន៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ លោកបានមាន​ប្រសាសន៍ហៅ លោក លឺ​ ឡាយស្រេង អតីតមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃអោយវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផងពីព្រោះថ្មីៗនេះ លោក បានឃើញព័ត៌មានតាមបាងកកប៉ុស្តិ៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែង ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែមានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ក៏ដូចជាអតីមន្រ្តីមួយចំនួនដែលទទួលស្គាល់នូវកំហុសឆ្គង ដូចជារូបលោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបលោកផ្ទាល់។ លោក ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសំងំលាក់ខ្លួនជេរប្រមាថមកលើរូបលោក ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបលោកផ្ទាល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយក​សាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៌ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេសទើបមានលទ្ធផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស៕