ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ មានភាពចាំបាច់ណាស់ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ មានភាពចាំបាច់ណាស់ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ មានភាពចាំបាច់ណាស់ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បាន មិនអាចខ្វះបានពីកត្តាថែរក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែដាក់ចេញនូវវិធានការនានា និងកំណែទម្រង់មុតស្រួចដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះដោយមានការចូលរួមពីវិស័យឯកជនជាចាំបាច់៕

អត្ថបទទាក់ទង