ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ខ្ពស់ចំពោះបញ្ហាខ្វះទឹក និងភ្លើងប្រើប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ខ្ពស់ចំពោះបញ្ហាខ្វះទឹក និងភ្លើងប្រើប្រាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ខ្ពស់ចំពោះបញ្ហាខ្វះទឹក និងភ្លើងប្រើប្រាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុនាំឲ្យខ្វះទឹក និងភ្លើងប្រើប្រាស់។ លោកបានថ្លែងថា ការកើនឡើងកម្តៅធ្វើឲ្យវារីអគ្គិសនីមិនអាចដំណើរការបាន ហើយកង្វះថាមពលមានរហូតដល់ ៤០០មេហ្គាវ៉ាត់ និងត្រូវបង្ខំចិត្តផ្អាកអគ្គិសនីនៅតំបន់មួយ ដើម្បីផ្គត់ផ្គង់នៅតំបន់មួយទៀតជាដើម។ លោកក៏បានមានប្រសាសន៍ថា បញ្ហាកង្វះទឹកនេះ ប្រទេសថៃក៏បានធ្លាប់ជួបប្រទះផងដែរ រហូតមានការកម្រិតឲ្យមានការប្រើប្រាស់ទឹកថែមទៀតផង។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពាក់ព័ន្ធនឹងនាវាផ្ទុកម៉ាស៊ីនផលិតថាមពលអគ្គិសនី ដែលខាងភាគីតួកគីពុំទាន់ធ្វើការឆ្លើយតបនៅឡើយ។ លោកក៏ស្នើឲ្យមានការបញ្ចេញម៉ាស៊ីនភ្លើង ដើម្បីដោះស្រាយបញ្ហាដែលប្រឈមកង្វះថាមពលអគ្គិសនីនាពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង