ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជប៉ុនតែងលើកឡើងនូវកង្វល់ចំនួន៣ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជប៉ុនតែងលើកឡើងនូវកង្វល់ចំនួន៣ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជប៉ុនតែងលើកឡើងនូវកង្វល់ចំនួន៣ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសជប៉ុនដែលបានមកជួបលោក ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា តែងបានបង្ហាញនូវកង្វល់ចំនួន៣គឺរួមមាន៖ ទី១- បញ្ហាប្រាក់ឈ្នួលនៅតាមប្រទេសនានាមានតម្លៃខ្ពស់ ទី២- គឺតម្លៃអគ្គិសនី និងទី៣- គឺបញ្ហាធនធានមនុស្ស ជាពិសេសគឺអ្នកបច្ចេកទេស។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកក៏សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភី ទាំងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបាននូវសញ្ញាបត្រថ្ងៃនេះផងដែរ៕

អត្ថបទទាក់ទង