ខ្មែរប៉ុស្ដិ៍ Close

ក្រុម កឹម សុខា និយម៖ ទង្វើលោក សម រង្ស៊ី ជាអំពើក្បត់លោក កឹម សុខា និងក្រុមលោក កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 64
ក្រុម កឹម សុខា និយម៖ ទង្វើលោក សម រង្ស៊ី ជាអំពើក្បត់លោក កឹម សុខា និងក្រុមលោក កឹម សុខា ក្រុម កឹម សុខា និយម៖ ទង្វើលោក សម រង្ស៊ី ជាអំពើក្បត់លោក កឹម សុខា និងក្រុមលោក កឹម សុខា

ទំនងប្រហែលជាទ្រាំត្រដរខ្យល់ នឹងការជិះជាន់កេងប្រវ័ញ្ចពីលោក សម រង្ស៊ី តទៅទៀតបាន ក្រុម កឹម សុខា បានចាប់ផ្តើមបកស្បែកជៀម ចេញពីតួអង្គសត្វខ្លា ពោលគឺការបកអាក្រាតល្បិចទុច្ចរិតរបស់ទណ្ឌិតរូនេះ។ ជាក់ស្តែង កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីសំណប់ចិត្តរបស់លោក កឹម សុខា បានចែករំលែកពេញបណ្តាញផ្សព្វផ្សាយសង្គម ពីទស្សនៈមួយដែលទំនងជាសរសេរ​ដោយក្រុម កឹម សុខា និយម មានចំណងជើងដូចខាងក្រោនេះ៖

ក្បត់ហេីយខំស្រែកថាស្មោះ!

ពាក្យស្លោករបស់​ សម​ រង្ស៉ី​ គឺ​ សម​ រង្ស៉ី​,​ កឹម​ សុខា​ គឺជាមនុស្សតែមួយ​ ប៉ុន្តែទង្វេីជាក់ស្តែងរបស់​ សម​ រង្ស៉ី​ ជាការកែងក្លាយ​ និងបោកប្រាស់។

ជាក់ស្តែង​ចាប់តាំងពី​ សម​ រង្ស៉ី​ ប្លន់យកដំណែងប្រធានស្តីទីបក្ស​ នៅថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០១៧កន្លងមក​ គាត់បានរុះរេីរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិនៅបរទេស​ ដូចជាសហដ្ឋអាមេរិក​ និងអឺរ៉ុប​ ដោយដាក់ជំនួសវិញដោយសុទ្ធតែមនុស្សអតីតគណបក្សសម​ រង្ស៉ី​ និងដោយបានផាត់ចេញមនុស្សអតីតីណបក្សសិទ្ធិមនុស្សទាំងស្រុង។

ពាក្យស្លោករបស់​ សម​ រង្ស៉ី​ គឺរក្សាទុក​តែលោក កឹម​ សុខា​ ដេីម្បីយក​ កឹម​ សុខា​ ទៅបំភ័ន្តបោកប្រាស់ប្រាពលរដ្ឋខ្មែរ​ថាគាត់​ សម​ រង្ស៉ី​ នៅតែស្មោះត្រង់ជាមួយលោក​ កឹម​ សុខា​ ប៉ុន្តែតាមពិត​ សម​ រង្ស៉ី​ បណ្តេញចោលមនុស្សរបស់លោក​ កឹម​ សុខា​ ទាំងមនុស្ស​ ទាំងរចនាសម្ព័ន្ធ។

អ្វីដែល​ សម​ រង្ស៉ី​ បានធ្វេី​ និងកំពុងបន្តធ្វេីជាអំពេីក្បត់លោក​ កឹម​ សុខា​ ដែលត្រូវបានចាត់ទុកជាអំពេីប្លន់យកបក្ស​ ឬជាអ្នកដឹកនាំធ្វេីបក្សប្រហារ។

សម​ រង្ស៉ី​ កំពុងត្រដរខ្យល់នៃដង្ហេីមចុងក្រោយរបស់ខ្លួន​ ខណ:ដែលការសន្យាវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់គាត់នឹងក្លាយជាការកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។ សហគមន៍អន្តរជាតិភ្លេចឈ្មោះ​សម​ រង្ស៉ី​ រីឯមេដឹកនាំបក្សប្រជាជនកម្ពុជាគំរាមម្តងហេីយម្តងទៀតត្រៀមជាសម្រេច​ ដេីម្បីស្វាគមន៍​ សម​ រង្ស៉ី​ ដោយខ្នោះដៃ​ និងគុក​ ឬលុះត្រាតែយុទ្ធសាស្រ្តរបស់តាស៉ីក្លូ​ គឺស៉ីញូស្តាំ​ បត់ឆ្វេង។

បេី​ សម​ រង្ស៉ី​ ហ៊ានប្លន់យកដំណែងប្រធានស្តីទីបក្សសង្រ្គោះជាតិ​ហេីយ រឿងអីគាត់មិនហ៊ានប្រកាសតែងតាំខ្លួនឯងជានាយករដ្ឋមន្រ្តីនៃកម្ពុជា​?

អត្ថបទទាក់ទង