ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុង១ខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 67

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុង១ខែ ដោយបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ រោងចក្រ សហគ្រាស នឹងបើកផ្តល់ប្រាក់ឈ្នួលសុទ្ធសាធចំនួន ៥០% ឱ្យដល់កម្មករនិយោជិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ នៃខែនីមួយៗ និងបើកផ្តល់ប្រាក់ឈ្នួលសរុបដែលនៅសល់ឱ្យដល់កម្មករនិយោជិតចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ នៃខែបន្ទាប់។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង