ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ សម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមក្នុងរយៈពេល ៦ខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
ក្រសួងការងារ សម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមក្នុងរយៈពេល ៦ខែ ក្រសួងការងារ សម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមក្នុងរយៈពេល ៦ខែ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ឲ្យផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ ដោយគិតចាប់តាំងពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ តាមសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

នៅក្នុងលិខិតរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះបានលើកឡើងថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សា កម្ពុជា ផ្អាកការបង់ភាគទាន ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងករណីស្ថានភាពនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូន ដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាតព្វកិច្ចបន្តបង់ភាគទាន ចាប់ពីខែដែលបានដំណើរការតទៅ៕

អត្ថបទទាក់ទង