កម្មករ និយោជិត ជាងកន្លះលាននាក់នាំគ្នាហូបនំបញ្ចុកសាមគ្គីកាលពីម្សិលមិញ
នាព្រឹកថ្ងៃទី ១០ខែមិថុនានេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយនូវរបាយការណ៍មួយបញ្ជាក់ពីសហគ្រាស គ្រឹះស្ថានក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលបានរៀបចំពិធីហូបនំបញ្ចុកសាមគ្គី ដែលក្នុងនោះ មានសហគ្រាសចំនួន ៨១៤គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចូលរួមចំនួន ៥៩៥,៩៥៧នាក់ ដែលស្មើនឹង៧០% នៃចំនួនសហគ្រាស និងកម្មករនិយោជិតសរុប។