ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយក្ដីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៩នេះ ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលនៃកម្ពុជា មន្រ្ដីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភិរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមាចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គ មហាប្រសើរគ្រប់យ៉ាង និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាព្រះម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាសម្បូរសប្បាយ ថ្កុំថ្កើនរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្រ្ដរបស់ព្រះអង្គ និងដើម្បីបន្តព្រះរាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ ហេដ្ឋារចនាសម្ព័ន្ធសង្គមកិច្ច សុខុមាភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងកម្ពុជា។

ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ៖

អត្ថបទទាក់ទង