ខ្មែរប៉ុស្ដិ៍ Close

ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជាថ្លែងថា យើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជាថ្លែងថា យើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជាថ្លែងថា យើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ

លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែង ក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ ព្រោះគ្រប់សមរភូមិភារ កិច្ចសុទ្ធតែមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យដែលអាចកើតមាន ឡើង។

ការក្រើនរំលឹករបស់លោក ហេង សំរិន បានធ្វើឡើងក្នុងពិធីបើកសន្និបាត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះនាសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅចំពោះមុខសមាជិក សមាជិការាប់ចាប់ពីអភិបាលស្រុក ខណ្ឌឡើងសរុប ទៅជាង ៣ពាន់នាក់ លោក ហេង សំរិន បានគូសរំលេចពីលទ្ធផលនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីខែកក្កដា កន្លងទៅ ដែលប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៣,០២% នៃអ្នកដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោតនិងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៧៦,៨៥% ធ្វើឲ្យគណបក្សប្រជាជន កម្ពុជាទទួលបានអាសនៈទាំង១២៥ លើ១២៥។

លោក ហេង សំរិន ចាត់ទុកលទ្ធផលនេះ គឺជាលទ្ធផលមួយដ៏ល្អប្រសើរ សម្រាប់គណបក្សប្រជាជនកម្ពុជា។ តែលោក បានរំលឹកដល់សមាជិក សមាជិកាទាំងអស់មិនត្រូវភ្លេចខ្លួន និងស្កប់ស្កល់ជាមួយលទ្ធផល នេះឡើយ។

លោក ហេង សំរិន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពេលគណបក្សទទួលបាន ជ័យជម្នះយើងរីករាយនឹងជ័យជម្នះតែយើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់ នឹងជ័យជម្នះឡើយព្រោះគ្រប់សមរភូមិភារកិច្ចរបស់យើងសុទ្ធតែមានបញ្ហាប្រឈមឬយថាហេតុ នៃហានិភ័យដែលអាចកើតមានឡើង។ ដូច្នេះយើង ទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងប្រឹងប្រែងជាប់ជា និច្ចដើម្បីសេចក្ដី សុខសាន្ត និងភាពសម្បូរណ៍រុងរឿងរបស់ប្រជាជន និងប្រទេសជាតិ យើង»។

ក្នុងប្រសាសន៍បើកសន្និបាតនោះលោក ហេង សំរិន ក៏បានរំលឹកពីតួនាទី ស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងដាស់តឿនដល់សមាជិក សមាជិកា ទាំងអស់បន្តអនុវត្តន៍ឲ្យបានសម្រេចនូវតួនាទីស្នូលទាំងនោះផងដែរ។ លោកប្រធានកិត្តិយសបក្សកាន់អំណាចរូបនេះ បានលើកឡើងថា «យើងត្រូវចងចាំកុំភ្លេចថាគណបក្សប្រជាជនកម្ពុជាកើតឡើងដោយសារប្រជាជនជារបស់ប្រជាជន ដើម្បីបម្រើប្រជាជន និងរួមសុខរួមទុក្ខជាមួយ ប្រជាជននៅគ្រប់កាលៈទេសៈ។ ពេលប្រជាជនមានទុក្ខលំបាកគណបក្ស មានមុខជានិច្ចជាមួយប្រជាជនហើយរាល់ជ័យជម្នះរបស់គណបក្សប្រជាជនជាមាសរបស់ប្រជាជនដែរ»។

លោក ហេង សំរិន ក៏បានរំលឹកដល់សមាជិក សមាជិកាបក្សផងដែរថា បើទោះបីការបោះឆ្នោតកន្លងទៅប្រជាពលរដ្ឋបានគាំទ្រច្រើនលើសលុបយ៉ាងណាក្តី ត្រូវបន្តស្មោះត្រង់ និងអនុវត្តពិតងាករេនូវនយោបាយ នៃលទ្ធិប្រជា ធិបតេយ្យសេរីពហុបក្សដែលខិតខំពង្រឹងពង្រីកវិសាលភាពប្រជាធិបតេយ្យស្របតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា ដូចជាការបង្កើតឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីប្រមូលធាតុចូលនៃទស្សនកិច្ចកម្រិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិការចុះបញ្ជីនៃគណបក្សនយោបាយថ្មី សមាគម និងអង្គការក្រៅរដ្ឋាភិបាលថ្មីជាដើម៕

អត្ថបទទាក់ទង