ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ ដែលជាការបញ្ចុះថ្លៃពិតប្រាកដ មិនមែនសន្យាខ្យល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ ដែលជាការបញ្ចុះថ្លៃពិតប្រាកដ មិនមែនសន្យាខ្យល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ ដែលជាការបញ្ចុះថ្លៃពិតប្រាកដ មិនមែនសន្យាខ្យល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រើប្រាស់ឱកាស ដែលអញ្ជើញសម្ពោធដាក់ឲ្យ ដំណើរការ វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីផ្តល់ថាមពល ខ្ពស់ជាងគេនៅកម្ពុជា ដើម្បីប្រកាសអំពីការបញ្ចុះតម្លៃអគ្គិសនីទូទាំង ប្រទេស ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ និងផែនការនៃការបញ្ចុះ តម្លៃអគ្គិសនីពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ថា ការទម្លាក់ថ្លៃអគ្គិសនីរបស់ រាជរដ្ឋាភិបាលនេះ គឺធ្វើពិតប្រាកដមិនមែនជាការសន្យាខ្យល់នោះទេ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រើសើរ ឡើង។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីសម្ពោធបើកឲ្យ ប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃ ទៀតទេ ដល់ឆ្នាំ២០១៩ តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបញ្ចុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗដូចខាងក្រោម៖

– ប្រភេទទី១៖ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ ០,១២៤$/Kwh (៥០៣រៀល) និងចុះនៅត្រឹម ០,១១៧$/Kwh (៤៧០រៀល) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ ០,១៤៧៥$/Kwh(៥៩៨រៀល) និងចុះទៅដល់ ០,១៣៥០$/Kwh(៥៤៧រៀល) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ ០,១៣៣០$/Kwh(៥៣៩រៀល) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ ០,១២៦០$/Kwh(៥១១រៀល) ដែលនឹងចុះដល់ 0,១២២០$/Kwh(៤៩៥រៀល) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។

– ប្រភេទទី២៖ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ ០,១៦៥០$/Kwh(៦៧៦រៀល) នៅក្នុងរាជធានីភ្នំពេញ និង ០,១៦៤០$/Kwh(៦៧២រៀល) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ ០,១៤៧០$/Kwh(៥៩៥រៀល) ឆ្នាំ២០១៩ និង ០,១៤៦០$/Kwh(៥៩២រៀល) ឆ្នាំ២០២០។

– ប្រភេទទី៣៖ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាម ខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ ០,១៦៥០$/Kwh(៦៧៦រៀល) នៅទីក្រុងភ្នំពេញ ០,១៦៤$/Kwh(៦៧២រៀល)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម ០,១៥៩០$/Kwh(៦៤៥រៀល) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម០,១៥៨០$/Kwh(៦៤០រៀល) នៅឆ្នាំ២០២០។

– ប្រភេទ៤៖ ប្រភេទប្រើប្រាស់តាមលំនៅដ្ឋាន ១ដល់១០Kwh ក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញ គឺ៦១០រៀល/Kwh និងតាមខេត្ត ៤៨០រៀល/Kwh ដែលនឹងចុះនៅត្រឹម៣៨០រៀល/Kwh នៅឆ្នាំ២០១៩ និង ២០២០។ ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០រៀល/Kwh នឹងចុះនៅត្រឹម៤៨០រៀល/Kwh នៅឆ្នាំ២០១៩- ២០២០។ ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០រៀល/Kwh តាមបណ្ដាខេត្ត៧២០រៀល/Kwh នឹងចុះនៅត្រឹម៦១០រៀល/Kwh នៅឆ្នាំ២០១៩-២០២០។ លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ ៧៧០រៀល/Kwh នៅក្រុងភ្នំពេញ និង ៧៥០រៀល/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម៧៤០រៀល/Kwh នៅឆ្នាំ២០១៩ និង៧៣០រៀល/Kwhនៅឆ្នាំ២០២០។

– ប្រភេទទី៥៖ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០រៀល/Kwh នៅបន្ត ៤៨០រៀលKwh ដដែល។

– ប្រភេទទី៦៖ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌល សុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០រៀល/Kwh នឹងចុះនៅត្រឹម ៦១០រៀល/Kwh នៅឆ្នាំ២០១៩-២០២០។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តម្លៃអគ្គិសនីដែល និយាយគ្នានេះ គឺជាតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ និង២០២០ប៉ុណ្ណោះ ត្រូវសិក្ស ដើម្បីត្រៀមរៀបចំតម្លៃនៅឆ្នាំ២០២១ ដល់ ២០២៥ ហើយក៏សុំ អះអាងជូនប្រជាពលរដ្ឋថា ឲ្យសិក្សាមិនមែនឲ្យសិក្សាដំឡើងថ្លៃទេគឺឲ្យ សិក្សាចុះថ្លៃ»។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនី សម្រាប់ឆ្នាំ ២០១៩ និង២០២០នេះ គឺជាការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញការអភិវឌ្ឍដល់វិស័យឧស្សាហកម្មរបស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង