ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញបទ​ចម្រៀងក្រោមចំណងជើងថា​ “សំបុត្រលំបាកសរសេរបំផុត”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញបទ​ចម្រៀងក្រោមចំណងជើងថា​ “សំបុត្រលំបាកសរសេរបំផុត” លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញបទ​ចម្រៀងក្រោមចំណងជើងថា​ “សំបុត្រលំបាកសរសេរបំផុត”

នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា​ ជិត​ដល់ខួបលើកទី៤០ នៃថ្ងៃរំដោះ ៧ មករា ខាងក្រោម​នេះ​ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧​ ដែលមានចំណងជើងថា​ “សំបុត្រលំបាកសរសេរបំផុត”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា សូមបងប្អូនជនរួមជាតិអានស្វែងយល់អំពី​រឿងពិតរបស់លោកនិងភរិយា​ដូចខាងក្រោម៖

I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់
បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។

II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា
ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី។

III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់
កបកល្យាណី ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង។

IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង
វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង ។

V. នេះជាពាក្យពេចន៍ ពិបាករកបំផុត សរសេរសំបុត្រ ស្ទើរស្លុតវង្វេង
ភាពមិនទៀងទាត់ ហ៊ុំព័ទ្ធស្តាំឆ្វេង ពិបាកនឹងថ្លែង ប្រាប់អូនអោយច្បាស់។

VI. នេះជាពាក្យគោល ន័យប្រមូលផ្តុំ ជាពាក្យដែលខ្ញុំ ចាំបានខ្លាំងណាស់
ក្រដាសស៊ីម៉ងត៍ មានវៀចត្រង់ខ្លះ ប៉ុន្តែដាមដាស ដោយស្នាមទឹកភ្នែក។

VII. បញ្ចប់ត្រឹមឃ្លា លាដើម្បីជួប គ្មានកំណត់ខែខួប រៀបរាប់វែកញែក
បង្កប់អត្ថន័យ លាយនឹងទឹកភ្នែក សង្ឃឹមរំលែកចែក នឹងអស់សង្ឃឹម។

VIII. ប្រើពេលពីរម៉ោង ឃ្លោងឃ្លាប៉ុណ្ណឹង សញ្ជប់សញ្ជឹង រំពឹងផ្ទូរផ្ទឹម
ដើម្បីភរិយា មានក្តីសង្ឃឹម អនាគតញញឹម ជួបជុំប្តីកូន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទទាក់ទង