ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1296
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣,១៦១រូប (ស្រី ១,៤៨៨រូប)បរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប)។ លោក សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃនេះ។ លោក ពិតជាមានមោទនភាពដែលថ្ងៃនេះ យើងបានទទួលបានធនធានមនុស្សនៃវិស័យអប់រំបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជាដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះក៏ទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែខ្ទិចខ្ទីរផងដែរ ប៉ុន្តែក្រោយពីយើងទទួលបានសុខសន្តិភាព យើងបានចាប់ដំណើរការសាកលវិទ្យាល័យនេះឡើងវិញ និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សយើងជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀតរហូតដល់៥លានរៀលក្នុង១ខែ សម្រាប់បុគ្គលិកដែលបំរើការងារនៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ចង់អោយបណ្ណាល័យនេះ នៅតែដើរតួនាទីសំខាន់ជាទីកន្លែងសិក្សាស្រាវជ្រាវ និងការអានរបស់សិស្សនិសិ្សតគ្រប់រូបដើម្បីអោយពួកគេទទួលបាននូវចំណះដឹងកាន់តែទូលំទូលាយ។ ទាក់ទងនឹងវិស័យអប់រំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចកាត់បន្ថយគម្លាតខាងផ្នែកខួរក្បាលបានពីព្រោះមនុស្សយើងម្នាក់ៗកើតមកមិនបានយកអ្វីមកតាមខ្លួននោះទេ សំខាន់យើងត្រូវផ្តល់ និងជំរុញការអប់រំអោយស្មើៗគ្នាក្នុងការទទួលបាននូវចំណេះដឹង ចំណេះធ្វើផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍អបអរសាទរចំពោះគោលនយោបាយថ្មី នៃការផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ ពេលមានផ្ទៃពោះ ពេលសំរាល រហូតដល់កូនមានអាយុ២ឆ្នាំ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១មិថុនា ២០១៩តទៅ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានអោយដឹងថារយៈពេល២ថ្ងៃកន្លងមកនេះមានស្រ្តីក្រីក្រប្រមាណជា ៦០% ដែលបានមកទទួលសេវានេះ ដែលទទួលបាននូវការយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាល។ លោកបានបន្តថា តាមរយៈគោលនយោបាយនេះ នឹងបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពមាតា និងទារក និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង