ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាយុទ្ធសាស្ត្រជាអាទិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាយុទ្ធសាស្ត្រជាអាទិភាព ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាយុទ្ធសាស្ត្រជាអាទិភាព

ភាពរីកចម្រើនលើផ្នែកបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យពិភពលោកពើប ប្រទះនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ហើយដោយមើលឃើញនូវកាលានុវត្ត ភាពនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារពិសេស មួយ «ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)» ចំណុះក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ដើម្បីរួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថល ទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) បានរៀបចំកិច្ចប្រជុំមួយនៅទីស្ដីការក្រសួងការងារ ដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងគោលបំណង ដើម្បីកំណត់នូវយុទ្ធ សាស្ត្រជាអាទិភាព និងសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងឆ្នាំ ២០១៩-២០២០ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្រប សម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍វិស័យឯកជនក្នុងវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

គួរជម្រាបថា ក្រុមការងារបច្ចេកទេសចម្រុះនេះ មានភារកិច្ចដូចជា៖
១- ផ្តល់យោបល់លើផែនការយុទ្ធសាស្រ្ត និងការងារបច្ចេកទេសដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាល
២- សម្របសម្រួល និងចែករំលែកពីបទពិសោធន៍ ព័ត៌មាន គម្រោង និងកម្មវិធីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣- រៀបចំកម្មវិធីការងារប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន៖ របាយការណ៍វឌ្ឍនភាពលើគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិការបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងត្រួតពិនិត្យជាប្រចាំឆ្នាំនូវកម្មវិធីការងារលើក្រុមការងារបច្ចេកទេសចម្រុះ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើឱ្យមានការរៀបចំផែនការសកម្មភាព សម្រាប់រយៈពេលវែង ៥ឆ្នាំ (២០១៩-២០២៣) ដោយផ្អែកតាមយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិសេសត្រង់ចតុកោណ ទី១ មុំទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

លោកបានមានប្រសាសន៍លើកឡើងបន្តថា ដើម្បីត្រៀមខ្លួនសម្រាប់ សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ភាគី ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងការអប់រំ ការបណ្តុះបណ្តាល ដោយបញ្ចូលការប្រើប្រាស់ និងការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលទៅក្នុង កម្មវិធីសិក្សា ស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតយន្តការភាពជា ដៃគូរវាងធុរកិច្ច និងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ (មានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤)។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៥ ក៏ដូចជា នីតិកាលទី៦ នៃរដ្ឋសភានេះ គឺផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍ មនុស្សជាអាទិភាពទី១ សំដៅលើការអភិវឌ្ឍធនធានមនុស្សដែលមាន កំណត់យ៉ាងច្បាស់ក្នុងចតុកោណទី១។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ធនធានមនុស្ស ពិសេសលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលគឺទាមទារជាចាំបាច់នូវកិច្ចសហ ប្រតិបត្តិការនៃភាពជាដៃគូ រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍៕

អត្ថបទទាក់ទង