ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
កម្ពុជា នឹងប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កម្ពុជា នឹងប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល​កិច្ច​គាំ​ពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី–អង្គរ ICC Angkor) នឹងរៀប​ចំកិច្ច​ប្រ​ជុំ​ប​ច្ចេ​កទេសលើកទី៣១ និងកិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី–អង្គរ ព្រមទាំងប្រារព្ធ​ពិ​ធី​អបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី–អង្គរ នៅថ្ងៃទី០៤ និងទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

ពិធីបើកកិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល​កិច្ច​គាំ​ពារ និ​ង​​អភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ នឹងប្រារព្ធធ្វើឡើងក្រោម​អធិ​ប​​តី​ភាពដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិធីបិទជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុ​ណា​​ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុ​ជា។ ជាងនេះទៀត ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត អាយស៊ីស៊ី–អង្គរ និងផ្សព្វផ្សាយ​ពី​សកម្មភាព និង សមិទ្ធផលសំខាន់ៗរបស់អាយស៊ីស៊ី–អង្គរ រយៈពេល២៥ឆ្នាំកន្លងមកនេះ អា​ជ្ញា​ធរជាតិអប្សរា បានរៀបចំតាំងពិព័រណ៍ជាសាធារណៈ នៅខាងមុខសួនមហាសណ្ឋាគារ​អង្គរ​ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះផងដែរ។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំ​ប​ន់​​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិ​លើក​ទី​១​ស្តី​ពី​អង្គរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌ​ពិភព​លោក​ ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរ​កម្ពុ​ជា​​បំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃ អាយស៊ីស៊ី-អង្គរ (ICCAngkor) មានចំនួន​ ៣​៧​​ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន ១៣ទៀត ចូលរួមជាសមា ជិកដែរ។ ប​ណ្តា​​ប្រទេសទាំងនោះមាន៖ ប្រទេសបារាំង, អាល្លឺម៉ង់, អូស្ត្រាលី, បែលហ្សិក, ព្រុយណេ, កម្ពុជា, កា​ណាដា, ដាណឺម៉ាក, អេហ្ស៊ីប, អេស្ប៉ាញ, អាម៉េរិក, រុស្ស៊ី, ក្រិច,ហុងគ្រី, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ី​តា​លី, ជប៉ុន, ឡាវ, លុចសំបួរ, ម៉ាឡេស៊ី,ម៉ិចស៊ិច, ន័រវែស, នូវែល សេឡង់, ហូឡង់, ហ៊្វីលីពីន, ប៉ូ​ឡូ​ញ, ចក្រភពអង់គ្លេស, អៀរឡង់ខាងជើង, សាធារណរដ្ឋ កូរ៉េ, ចិន, សិង្ហបុរី, ស្រីលង្កា,ស៊ុយ​អែ​ត, ស្វីស, ថៃ, ទុយនីស៊ី, និងប្រទេសវៀតណាម។

ចំណែកអង្គការអន្តរជាតិមានដូចជា សហភាព​អឺ​រ៉ុ​ប, ធនាគារអភិវឌ្ឍន៍អាស៊ី, អង្គការ ស្បៀងអាហារនិងកសិកម្ម, អង្គការមូលនិធិរូបិយវត្ថុអន្តរ​ជា​តិ​, អង្គការអ៊ីក្រូម, អង្គការអ៊ីកូម, អង្គការអ៊ីកូម៉ូស, អង្គការទេសចរណ៍អន្តរជាតិ, អង្គការ SEAM​EO​/​SPAFA, អង្គការយូណេស្កូ, អង្គការយូអិនឌីភី, អង្គការយូអិនវី, និងមូលនិធិប្រាង្គ​ប្រាសាទ​ពិភ​ព​លោ​ក (WMF) ។ អាយ ស៊ីស៊ី (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួល​ជំនួយផ្ដល់​ជូន​ដោ​យ​បណ្តាប្រទេស និង អង្គការផ្សេងៗសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិអង្គរ។ អា​យស៊ីស៊ី (ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​ប​ច្ចេ​កទេ​សជំនាញផ្សេងៗគ្នា អាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការ អភិរ​ក្ស​ និងការអភិ វឌ្ឍនៃឧទ្យានអង្គរ។ ភារកិច្ចសំខាន់របស់អាយស៊ីស៊ី(ICC)គឺស្រោចស្រង់ អភិរ​ក្ស​ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ ICC បានបញ្ចប់​ដំ​ណា​ក់កាលស្រោចស្រង់អង្គរ ហើយក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាល​នេះ ​គឺការអភិ រក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ អាយ​ស៊ីស៊ី (ICC) រៀប​ចំកិច្ចប្រជុំ របស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តង​ទៀត​គឺ​កិច្ចប្រជុំ បច្ចេកទេស ។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវ​សុំ​ជំនួយ ថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ ៕

អត្ថបទទាក់ទង