ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាំស្មៅនៅបរិវេណមុខព្រះលានជល់ដំរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 91
អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាំស្មៅនៅបរិវេណមុខព្រះលានជល់ដំរី អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាំស្មៅនៅបរិវេណមុខព្រះលានជល់ដំរី

បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរី បាននិងកំពុងចាប់ផ្តើមប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង សួនស្មៅ ដាំដើមឈើ។ ការកែលម្អ​នេះ គឺឱ្យស្របទៅលំនាំប្រាសាទបុរាណដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណា​ឱ្យ​ខាងមុខ​ព្រះ​លានជល់ដំរី​នេះមាន​ទេស​ភាពល្អ និង​សោ​ភ័ណភាព​បៃតងទាក់ទាញអ្នកទេសចរជាតិ និង​អន្ដរជាតិ​ទៅ​ទស្សនា​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​នាពេលខាងមុខ​។

ការរៀបចំ លែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែ​ភាពរំ​ញ័រ​នៃ​គ្រឿងយន្ដ ហេតុដូច្នេះទើប​អាជ្ញាធរ​ជាតិ​អប្សរា កែលម្អ​ឡើងវិញ ដោយ​ធ្វើ​ផ្លូវ​ថ្មើរជើង​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ និងដើម្បី​លើកតម្កើង ថែរក្សា អភិរក្ស​វប្បធម៌​ជាតិ​។ លោកអ្នកអាចឃើញ​នូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាក្រុងអង្គរធំ ក្រោយពីទីតាំងនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខ​ព្រះលានជល់ដំរី ដែលបានរៀបចំរចនាសម្ព័ន្ធផ្លូវថ្មើរជើង សួនស្មៅ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៕

អត្ថបទទាក់ទង