ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលពុំមានគណបក្សណាមួយ បើកសន្និបាតដោយចំណាយរយៈពេលយូរដូចនេះឡើយ។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកសន្និបាតនេះ បង្ហាញថាគណបក្សប្រជាជនកម្ពុជា មានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំ ដើម្បីពិគ្រោះ និងផ្លាស់ប្តូរយោបល់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដោយផ្អែកលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕

អត្ថបទទាក់ទង