ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជននៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមាននៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 45
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជននៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមាននៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជននៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមាននៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំចរ ខិតជិតមកដល់ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានសមិទ្ធផលថ្មីៗ សម្ពោធដាក់ជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ភ្លាមៗផងដែរ ដោយនៅថ្ងៃនេះលោកបានសម្ពោធដាក់ឱ្យប្រើប្រាស់សាកលវិទ្យាល័យថ្មីមួយនៅក្នុងខេត្តក្រចេះ ហើយកាលពីថ្ងៃទី២៣ ប៉ុន្មានថ្ងៃមុននេះលោកបានសម្ពោធសណ្ឋាគាររលំដាប់ថ្នាក់ពិភពលោកនៅលើកោះរ៉ុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ថែមពីលើនេះលោកបានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋរស់នៅខេត្តក្រចេះថា លោកនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គជូនប្រជាពលរដ្ឋនៅខេត្តក្រចេះមួយទៀតដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើរ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនបងប្អូន បញ្ជាក់ជូនបងប្អូនទាំងនៅខេត្តក្រចេះ ហើយក៏បញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋចិនផងដែរ ដែលខ្ញុំនិយាយថាស្ពានវាមិនទាន់គ្រប់ ត្រូវបង្កើតស្ពានមួយនៅនឹងទីរួមខេត្តក្រចេះនេះ ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាការសាងសង់ស្ពាននេះ ដើម្បីបង្កើតភាពងាយស្រួលដល់ដល់ទំនាក់ទំនងរវាងអ្នកខេត្តក្រចេះឆ្លងកាត់ទៅខេត្តកំពង់ធំ ខេត្តសៀមរាប ឱ្យបានលឿន ដោយលោកបានបញ្ជាក់ថា «បើទៅកាត់ហ្នឹង ទៅកំពង់ធំតែ ១២៩គីឡូម៉ែត្រទេ អ៊ីចឹង វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជន នៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមានដើម្បីឈានទៅបញ្ចាប់នូវការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ អ៊ីចឹងសង្ឃឹមថាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត ដើម្បីឱ្យខ្ញុំបន្តដឹកនាំធ្វើស្ពាននៅខេត្តក្រចេះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះនេះ ចូលទៅក្នុងគម្រោងឆ្នាំ២០១៩ ហើយលោកប្រកាសថានឹងសម្ពោធបើកការដ្ឋានការសាងសង់ស្ពាននេះនៅក្នុងឆ្នាំ២០១៨៕

អត្ថបទទាក់ទង