សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលជំនួយពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកជួយគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ ហើយកម្ពុជាយើងទទួលជំនួយពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់មិនមែនត្រឹមតែជប៉ុននោះឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេចតេជោ ក្រោយពីបានរំដោះប្រទេសជាតិចេញពីគំនរផេះផង់មក បន្តធ្វើការកសាងប្រទេស រហូតរីកចម្រើនដូចសព្វថ្ងៃនេះ៕