ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 224
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានធ្វើឡើងចំនួន ១៨លើក រួចមកហើយ ពោលគឺ ចាប់ពីឆ្នាំ ១៩៩៩-២០១៩ ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពីលើកទី១-១៨ ប្រកបដោយភាពជោគជ័យត្រចះត្រចង់។

ថ្លែងក្នុងអញ្ជើញជាអធិបតី បើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាប្រទេសមួយដែលមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ និងមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងអត្រាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទស្សវត្សរ៍កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា កំណើនដ៏ខ្ពស់នេះបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ដែលទើបតែងើបចេញភ្នក់ភ្លើងសង្គ្រាមឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងបានជួយលើកស្ទួយការងារនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ឲ្យចាកចេញពីភាពក្រីក្រ៕

អត្ថបទទាក់ទង