ខ្មែរប៉ុស្ដិ៍ Close

ប្រាយុទ្ធ ចាន់អូចា បញ្ជា​ឲ្យ​ស្ថាប័ន​កំពូល​២ សិក្សា​គម្រោង «ព្រែក​ជីក​ក្រា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ប្រាយុទ្ធ ចាន់អូចា បញ្ជា​ឲ្យ​ស្ថាប័ន​កំពូល​២ សិក្សា​គម្រោង «ព្រែក​ជីក​ក្រា» ប្រាយុទ្ធ ចាន់អូចា បញ្ជា​ឲ្យ​ស្ថាប័ន​កំពូល​២ សិក្សា​គម្រោង «ព្រែក​ជីក​ក្រា»

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី​ថៃ បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម និង​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ ពិនិត្យ​លើ​គម្រោង​ព្រែកជីក​ក្រា ដែល​ភ្ជាប់​ពី​ឈូង​សមុទ្រ​ថៃ ទៅ​សមុទ្រ Andaman។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ Bangkok Post នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

គម្រោង​ព្រែកជីក​ក្រា ១២​គីឡូម៉ែត្រ ត្រូវ​បាន​គាំទ្រ និង​ជំរុញ​ដោយ​សមាគមន៍​ព្រែកជីក​ថៃ អ្នក​វិនិយោគ​ក្នុង​តំបន់ និង​មន្រ្តី​ចូលនិវត្តន៍​ជាច្រើន។

លោក Narong Khumthong អ្នកសម្របសម្រួល​សមាគមន៍​ព្រែកជីក​ថៃ​បាន​បញ្ជាក់​ថា ក្រុមការងារ​បាន​ធ្វើការ​ស្ទង់​មតិ​អ្នក​កំពុង​រស់នៅ​ក្នុង​តំបន់​នោះ ដែល​ទទួល​ផលប៉ះពាល់​ដោយ​គម្រោង ហើយ​នឹង​បញ្ជូន​ព័ត៌មាន​ត្រឡប់​ទៅ​នាយករដ្ឋមន្រ្តី កងទ័ព​ភូមិភាគ​៤ ក្រសួង​ដឹកជញ្ជូន និង​ក្រុមប្រឹក្សាភិបាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។

លោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តី​ថៃ ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច ជឿជាក់​ថា បច្ចុប្បន្ន​មិនមែន​ជាពេលវេលា​ល្អ​នៅ​ឡើយ​ទេ សម្រាប់​គម្រោង​ព្រែកជីក​នេះ។ លោក​ថា “យើង​ត្រូវគិត​អ្វី​ថ្មី​សម្រាប់​ជំនាន់​បន្ទាប់​ទៀត”

សូម​បញ្ជាក់​ថា ប្រទេស​ចិន អាល្លឺម៉ង់ និង​ជប៉ុន ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ត្រៀម​ខ្លួន សម្រាប់​គម្រោង​វិនិយោគ​នេះ ដោយ​ការ​សាងសង់​អាច​ត្រូវ​ចំណាយ​ពេល​រហូត​ដល់ ៥ ឬ ៦​ឆ្នាំ៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង