ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងការងារនយោ​បា​យ គឺមេដឹកនាំត្រូវដើរមុខ ត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងការងារនយោ​បា​យ គឺមេដឹកនាំត្រូវដើរមុខ ត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងការងារនយោ​បា​យ គឺមេដឹកនាំត្រូវដើរមុខ ត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានបញ្ជាក់ថា​ នៅយប់ថ្ងៃទី១៦ ខែ​តុលា នាម៉ោង១២ និង ២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសទួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៨ ហើ​យនៅថ្ងៃទី២២ ខែតុលា ដដែលលោកនឹងត្រូវចេញពីប្រទេសទួកគី មកទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម និងមានគំរោងចាក​ចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែលោកពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ លោកបានបន្តថា ការងារមួយដែលលោកមិនអាចបោះបង់ចោលបាន គឺជួបបង​ប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀន​សូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំលោកនៅទីនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានសង្កត់ធ្ងន់ថា ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបលោកតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយលោកធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូល​ហេតុណាក៏ដោយ លោកត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង៕

អត្ថបទទាក់ទង