ខ្មែរប៉ុស្ដិ៍ Close

កាំកុងត្រូលខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
កាំកុងត្រូលខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ កាំកុងត្រូលខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់

ក្នុងឱកាសបុណ្យកាន់បិណ្ឌ បានចូលមកដល់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក​ គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ បានបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (TEST KIT) លើចំណីអារហារបរិភោគ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលធ្វើអោយប៉ះពាល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ។

លោក​ គិត សុវណ្ណា មានប្រសាសន៍ថា​ ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ និងតេស្តស្គីតនៅពេល​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​កាំកុង​ត្រូលខេត្តប៉ៃលិន អោយខិតខំយកចិត្ត​ទុកដាក់ទប់ស្កាត់​លើម្ហូបអាហារ​មិនមាន​គុណ​​ភាព ដែលមានសារធាតុគីមី ធ្វើអោយប៉ះពាល់ដល់បងប្អូន​ប្រជាពលរដ្ឋយកទៅ​បរិភោគ​ជាប្រចាំ និងធ្វើម្ហូបអាហារប្រគេនព្រះសង្ឃនៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌនៅពេលនេះ។ លោកបញ្ជាក់ថា​ម្ហូបអាហារដែលបានតេស្តស្គីតនៅពេល​នេះរួមមាន មឹក បង្គា ណែម ប្រហិត និងសរសៃគុយទាវ រកឃើញថាពុំមាន​សារធាតុគីមីឡើយ គឺអាច​ប្រើប្រាស់​និងបរិភោគបានតាមតំរូវការជាក់ស្តែង បើសិនមានសារធាតុអ្វី​កើតឡើងមន្រ្តី​កាំកុងត្រូលនឹងធ្វើការណែនាំ​អោយយល់ពីការផលប៉ះ​ពាល់នៃសារធាតុទាំងនោះ ក្នុង​ការ​ទប់ស្កាត់ម្ហូបអាហារធ្វើអោយប៉ះ​ពាល់ដល់សុខភាពរបស់បងប្អូនប្រជាពល​រដ្ឋគឺមិន​អោយប្រើប្រាស់ឡើយ។ លោកបន្តថា​ ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំណីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី និងរឹតបន្តឹងនៃការនាំចូលផលិតផលម្ហូបអាហារពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោកក៏បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ ៕

អត្ថបទទាក់ទង